គោលការណ៍នេះចែងអំពីនីតិវិធីនៃការលុបចោលការកុម្ម៉ង់ ការប្តូរទំនិញ និងការដោះស្រាយបញ្ហាទំនិញខូចខាតសម្រាប់ការទិញលើគេហទំព័រ www.vrnd.biz របស់ ក្រុមហ៊ុន វី. អ & ឌី ហៅហូល & ស្គីនឃែរ មេនូហ្វេកឈ័រ ឯ.ក (MOC: 1000558993, VAT-TIN: B108-902505708)។ យើងផ្តល់អាទិភាពខ្ពស់លើគុណភាពទំនិញ ភាពសុក្រឹតនៃការវេចខ្ចប់ និងការពេញចិត្តរបស់អតិថិជន។
រាល់ការស្នើសុំដែលហួសកាលកំណត់ ២៤ ម៉ោង គិតចាប់ពីពេលទទួលទំនិញ ឬទំនិញដែលត្រូវបានបើកគម្រប បែកបាក់ស្លាកសុវត្ថិភាព ឬត្រូវបានចាក់យកទៅប្រើប្រាស់មួយផ្នែក នឹងមិនត្រូវបានទទួលយកជាដាច់ខាត។
ក្នុងករណីមានភាពមិនស្របគ្នា ឬការបកស្រាយផ្ទុយគ្នារវាងខ្លឹមសារភាសាខ្មែរ និងភាសាអង់គ្លេស អត្ថបទ ភាសាអង់គ្លេសត្រូវចាត់ទុកជាគោលផ្លូវការជាធរមាន។